GIF TROLLSPORT-1

Pep ​៖ ​ខ្ញុំ​ជោគជ័យ​នៅ City ​ឬ​អត់ អាស្រ័យ​លើ​ការ​ឈ្នះ Champions League ​


​លោក ​Pep Guardiola ​បាន​និយាយ​ថា​ការ​ជោគជ័យ​របស់​លោក​នៅ​ក្លឹប Manchester City ​គឺ​អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​Pep ​មក​ដឹក​នាំ​ក្រុម Man City ​តាំង​ពី​ឆ្នាំ​២០១៦​មក ​នឹង​បាន​ជួយ​ក្លឹប​នេះ​ឈ្នះ​ពាន​ដល់​ទៅ​៩​ទៅ​ហើយ ប៉ុន្តែ​ក្នុង​នោះ​មិន​មាន​ពាន​រង្វាន់ UEFA Champions League ​នោះ​ទេ។ ​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឃើញ​ក្លឹប​ឈ្នះ​ពាន UCL ​ជា​លើក​ដំបូង​ឱ្យ​បាន ​ព្រោះ​តាំង​ពី​ដើម​មក​ពួកគេ ​មិន​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អន្ដរជាតិ​ក្នុង​ទ្វីប​អឺរ៉ុប​នេះ​ឡើយ ​បើ​ទោះ​ជា​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ហើយ​ក៏​ដោយ។

​លោក Pep ​បាន​និយាយ​​ដែរ​ថា​៖ “ជោគជ័យ​ឬ​អត់ គឺ​អាស្រ័យ​លើ​លទ្ធផល​នៅ Champions League ​របស់​ខ្ញុំ។ ​ពេល​ខ្ញុំ​មក​ដល់​ទី​នេះ​ភ្លាម ​គ្រប់​គ្នា​បាន​និយាយ​ថា​ខ្ញុំ​ត្រូវ​ឈ្នះ Champions League ​ឱ្យ​បាន​។ ​ខ្ញុំ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​រឿង​នេះ​ដែរ ប៉ុន្តែ​មែនទែន​ទៅ វា​ពិត​ជា​ដូច្នេះ​មែន”

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »