GIF TROLLSPORT-1

Ronaldo Nazario៖ Pep Guardiola បានច្រានចោលសំណើដឹកនាំជម្រើសជាតិប្រេស៊ីល ដោយចង់បន្តកិច្ចកុងត្រាជាមួយ Manchester City

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Manchester City បានបដិសេធសំណើក្នុងការគ្រប់គ្រងក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីបន្តនៅ Manchester City នេះបើយោងតាមខ្សែប្រយុទ្ធជើងចាស់ Ronaldo Nazario

បន្ទាប់ពីចាញ់ក្រូអាតដោយបាល់ប៉េណាល់ទីក្នុងវគ្គ ក្រុមចុងក្រោយ Tite បានលាលែងពីតំណែង ហើយប្រេស៊ីលកំពុងស្វែងរកអ្នកចាត់ការថ្មី។

Guardiola គឺជាអ្នកចាត់ការមួយដែលត្រូវបានគេរាយការណ៍ថាត្រូវបានគេពិចារណា ប៉ុន្តែថ្មីៗនេះ Ronaldo បានបង្ហើបថាគាត់ធ្លាប់ត្រូវបានផ្តល់សំណើការងារនេះកាលពីអតីតកាលផងដែរ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាតាឡាន់ លោកបាននិយាយថា៖

“ប្រសុីលមានការចាប់អារម្មណ៍លើ Guardiola ហើយវាត្រូវបានពិភាក្សាជាមួយបុគ្គលិកគ្រូបង្វឹករបស់ Guardiola ប៉ុន្តែគាត់ចង់បន្តកុងត្រាថ្មីជាមួយ Manchester City ជាង។ វាអាចពិបាកសម្រាប់ក្រុមជម្រើសជាតិប្រេសុីលក្នុងការឈានដល់កិច្ចព្រមព្រៀង ព្រោះគាត់គឺជាគ្រូបង្វឹកដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក”៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *