
លោក Pep Guardiola បានបង្ហើបឱ្យដឹងថា Erling Haaland បានទទួលរងនូវរបួស ដូច្នេះគាត់សម្រេចចិត្តប្តូរកីឡាករជំនួសគាត់ពេលប្រកួតជាមួយក្រុម Borussia Dortmund។
ទោះបីជាការស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យភ័យខ្លាចរបស់គាត់ដែលបានធ្វើឱ្យគាត់រកបាន ២៤គ្រាប់នៅគ្រប់ការប្រកួតទាំងអស់រហូតនៅរដូវកាលនេះ ប៉ុន្តែ Haaland តង់ទីមួយទល់នឹងអតីតក្រុមរបស់គាត់ ហាក់ស្ងប់ស្ងាត់ និងមិនអាចរកគ្រាប់បាល់បាន។
យោងតាមលោក Guardiola ខ្សែប្រយុទ្ធឆ្នើមរបស់គាត់មានរបួសស្នាម ហើយត្រូវប្តូរចេញ ប៉ុន្តែទោះជាយ៉ាងនេះក្តី គាត់មិនបានបញ្ជាក់ថាតើរបួសនោះធ្ងន់ធ្ងរឬអត់នោះទេ។
លោក Guardiola បង្ហើបថា “មានរឿងបីដែលខ្ញុំសង្កេតឃើញ។ ទីមួយ ខ្ញុំឃើញគាត់ហត់ណាស់។ ទីពីរ គាត់មានគ្រុនផ្តាសាយបន្តិចក្នុងខ្លួន។ មួយទៀតគ្រុនក្តៅដូច João Cancelo ដែរ៕