GIF TROLLSPORT-1

Potter លាតត្រដាងអ៊ីម៉ែលដែលគំរាមដល់ការស្លា.ប់របស់គាត់ និងគ្រួសារ

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Graham Potter បានបង្ហាញថា គាត់បានទទួលសារគំរាមកំហែងដល់ការស្លា.ប់របស់គាត់ និងក្រុមគ្រួសាររបស់គាត់ ក្នុងអំឡុងពេលដ៏ខ្លីរបស់គាត់នៅក្នុងការដឹកនាំនៅ Stamford Bridge

គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​ក្នុង​ពេល​ថ្មីៗ​នេះ ដោយ​ការ​ចាញ់​ក្រុម Southampton ក្នុង​ផ្ទះ ១-០ កាល​ពី​សប្តាហ៍​មុន បើទោះបីជាបាន ចំណាយលុយទិញកីឡាករចូលដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។ខណៈពេលដែលអ្នកគាំទ្រមួយចំនួននៅតែបង្ហាញការអត់ធ្មត់ អ្នកខ្លះទៀតបានប្រឆាំងនឹង Potter ហើយមនុស្សមួយចំនួនតូចបានសម្តែង​ការមិនពេញ ចិត្តរបស់ពួកគេយ៉ាងខ្លាំង។

Potter បាននិយាយកាលពីថ្ងៃសុក្រថា៖

“ប្រសិនបើអ្នកទៅធ្វើការ ហើយមាននរណាម្នាក់ស្រែកដាក់អ្នក ប្រសិនបើអ្នកត្រូវបានគេថាជាមនុស្សអាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រក្លឹប នោះអ្នកនឹងមិនរីករាយទេ​។ ខ្ញុំមានអ៊ីមែលដ៏អាក្រក់បំផុតមួយផ្ញើមកដែលចង់ឱ្យខ្ញុំស្លាប់ និងចង់​ឲ្យ​កូន​របស់ខ្ញុំ​ស្លាប់ នោះ​ច្បាស់​ជា​មិន​សប្បាយ​ចិត្ត​ទេ”

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *