Share this post:
ក្លឹបយក្សបារាំង Paris Saint-Germain កំពុងតែគិតគូរដូរគ្រូចេញ ក្រោយក្លឹបនេះបង្ហាញទម្រង់លេងមិនសូវល្អ ក្រោយពេល World Cup វិញនៅខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
ចាប់ពីចប់ World Cup មក លោក Christophe Galtier គ្រូបង្គោល PSG បានដឹកនាំក្លឹបនេះលេងបាន ៩ប្រកួត ហើយឈ្នះបានតែ ៤ប្រកួតទេ ដោយក្រៅពីនោះភាគច្រើនចាញ់ ហើយស្មើតែម្ដង។ បរាជ័យចុងក្រោយគឺពេលប៉ះនឹងក្លឹប Bayern Munich នៅក្នុងសប្ដាហ៍នេះ។
សមាសភាពដែលអាចមកជំនួសលោក Galtier រួមមាន វីរបុរសបាល់ទាត់បារាំង និងអតីតអ្នកចាត់ការក្លឹប Real Madrid លោក Zinedine Zidane ក៏ដូចជា អតីតគ្រូ PSG ផ្ទាល់តែម្ដងគឺ លោក Thomas Tuchel៕
Facebook Comments Box
Post Views: 493