PSG Ultras ស្រែកចំអកឲ្យ Neymar ចាកចេញពីក្លឹប នៅមុខរបងផ្ទះដ៏គួរឲ្យបារម្ភ

Paris Saint-Germain Ultras ដែលពោពេញដោយកំហឹង បានទៅផ្ទះរបស់ Neymar ហើយទាមទារឱ្យគាត់ចាកចេញពីក្លឹបក្នុងឈុតឆាកដ៏តក់ស្លុត។PSG ស្ថិតក្នុងភាពច្របូកច្របល់ ចំពេលមានរបាយការណ៍ជាច្រើនដែលអះអាងថា Lionel Messi នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមានភាពចម្រូងចម្រាសរបស់គាត់ជាមួយក្លឹប។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះត្រូវបានក្លឹបផ្អាកអស់រយៈពេល ២សប្តាហ៍ បន្ទាប់ពីការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាតត្រឹមតែ ប៉ុន្មានម៉ោងបន្ទាប់ពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេលើក្រុម Lorient។
ហេតុការណ៍នេះ ក៏បានកើតឡើងទៅលើ Neymar ដែលត្រូវបានទទួលរងការរំលោភបំពានដោយ PSG Ultras នៅពេលដែលពួកគេបង្ហាញខ្លួននៅផ្ទះ របស់គាត់ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃពុធ។
អ្នកគាំទ្រ PSG រាប់រយនាក់នៅខាងក្រៅផ្ទះរបស់ខ្សែប្រយុទ្ធឆ្នើមដោយស្រែកថា “Neymar ចេញ! Neymar ចេញ!”
Neymar ខ្លួនឯងបានប្រតិកម្មចំពោះឧបទ្ទវហេតុនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅលើ Instagram គាត់បានសរសេរថា “ពួកគេទើបតែចេញពីទ្វារផ្ទះរបស់ខ្ញុំ”។
ឈុតឆាកដ៏ក្ដៅគគុកនៅទីស្នាក់ការរបស់ក្លឹប ពួកគេក៏បានសំដៅទៅលើ Messi និងនាំគ្នាស្រែកជេរថា ‘Messi កូនមីច*យម្រ៉ាយ’។
ពេលវេលារបស់ Messi នៅប្រទេសបារាំងដល់ទីបញ្ចប់ ខណៈដែល Neymar ក៏ប្រហែលជានឹងចាកចេញផងដែរ ក្រោយមានហេតុការណ៍ទាំងនេះ៕