
ក្រុមអ្នកមានបារាំង PSG ពិតជាបានបង្ហាញទម្រង់លេងញាក់សាច់តែម្ដងក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅយប់មិញនេះ ដោយយកឈ្នះលើក្រុម Maccabi Haifa ក្នុងលទ្ធផល ៧-២ ឯណោះ។
លេងនៅទឹកដីខ្លួនឯងផង ក្រុម PSG មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ។ ពួកគេបានដាក់ពេញជើង ជាពិសេសនៅតំបន់ប្រយុទ្ធ Messi , Mbappe , Neymar ហើយជាលទ្ធផលឃើញថា៣នាក់នេះបង្កើតគ្រាប់បាល់បានដល់ទៅ៥គ្រាប់ឯណោះក្នុងចំណោម៧គ្រាប់ដែលក្រុមរកបាន។ ដោយ Messi ២គ្រាប់ Mbappe ២គ្រាប់ Neymar ១គ្រាប់ Carlos Soler ១គ្រាប់ និងបាល់ចូលទីខ្លួនឯងរបស់ Goldberg ១គ្រាប់ទៀត។
ជាមួយលទ្ធផលនេះដែរ PSG មាន១១ពិន្ទុស្មើជាមួយក្រុម Benfica ដែរ ហើយក្រុមទាំងពីរនេះក៏បានដឹកដៃគ្នាឡើងវគ្គ១៦ក្រុមចុងក្រោយដូចគ្នា បើទោះជានៅសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។ តែ១ប្រកួតក្នុងដៃនោះ គឺជាការប្រកួតកាត់សេចក្ដីហើយថាក្រុមណារវាង PSG និង Benfica ដែលឈរនៅកំពូលតារាងពិតប្រាកដ។ ១ប្រកួតនោះ PSG ប៉ះ Juventus ហើយ Benfica ប៉ះ Maccabi Haifa ៕