GIF TROLLSPORT-1

Ramos ត្រូវក្លឹបមួយ ហ៊ានឲ្យថៃ្លនឿយហត់កប់ពពក ឲ្យតែចាកចេញពី PSG

ខែ្សការពាររបស់ក្រុម Paris Saint Germain កីឡាករ Sergio Ramos ត្រូវបានគេរាយការណ៍ថា ត្រូវបានក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Hilal បង្ហាញការចាប់អារម្មណ៍ មកលើរូបគេ។

ក្រោយឈ្នះពានរហូតដល់ ១៥ដង ក្នុងរយៈពេលជាច្រើនឆ្នាំជាមួយ Real Madrid ខែ្សការពារសញ្ជាតិអេស្ប៉ាញនេះ បានសម្រេចផ្ទេរទៅលេងនៅបារាំង ដោយចូលរួមជាមួយ PSG ដោយពុំមានតម្លៃខ្លួន កាលពីឆ្នាំ២០២១។ទោះស្ថិតក្នុងវ័យ ៣៧ឆ្នាំក៏ពិតមែន តែ Ramos នៅតែស្ថិតក្នុងក្រសែភ្នែករបស់ក្លឹបធំៗ ក្នុងតំបន់មជ្ឈិមបូព៌ាដែរ។

បើយោងតាមសារព័ត៌មាន L’Equipe បានឲ្យដឹងថា ក្លឹប Al Hilal បានត្រៀមខ្លួនរួមរាល់ហើយ ក្នុងការផ្ដល់សំណើរទៅកាន់ Ramos។ក្នុងសំណើរនោះ Ramos នឹងទទួលកុងត្រារយៈពេល ២ឆ្នាំ រួមទាំងថៃ្លនឿយហត់ ៣០លានអឺរ៉ូ ឬ ២៦.៤លានផោនឯណោះ ក្នុងមួយឆ្នាំ ដែលស្មើ៤ដង នៃចំនួនដែលរូបគេទទួលបាននៅ PSG សព្វថៃ្ង។យ៉ាងណាក្ដី PSG ទំនងមិនចង់បាត់បង់អតីតខែ្សការពារឆ្នើមជម្រើសជាតិអេស្ប៉ាញ នេះឡើយ ដោយចង់ឲ្យរូបគេបន្ដ នៅរដូវកាលក្រោយទៀត៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *