Share this post:
ខ្សែប្រយុទ្ធ Marcus Rashford បានក្លាយជាកីឡាករដំបូងគេចាប់តាំងពី Wayne Rooney មក ដែលគេអាចរកបានគ្រាប់បាល់ ៧ប្រកួតជាប់គ្នាមកហើយនៅកីឡដ្ឋាន Old Trafford ។
Rashford កំពុងឡើងជើងមែនទែនចាប់តាំងពី World Cup មក។ រូបគេតែងរកគ្រាប់បាល់បានជានិច្ច ហើយនៅទឹកដី Old Trafford វិញ ៧ប្រកួតជាប់គ្នាមកហើយដែលរូបគេរកគ្រាប់បាល់បាន។ នេះជាកំណត់ត្រាកីឡាករថ្មីទៀតដែលអាចធ្វើបានដូច្នេះ ចាប់តាំងពី Rooney ធ្លាប់ធ្វើបានកន្លងមក។ តែយ៉ាងណានៅសល់កំណត់ត្រាម្នាក់ទៀតដែល Rashford ត្រូវបន្ដទៅតាម។
ពោលគឺ Cristiano Ronaldo ដែលជាកីឡាករធ្លាប់រកគ្រាប់បាល់បានដល់ទៅ១០ប្រកួតជាប់គ្នាឯណោះនៅ Old Trafford នេះ។ តែបើតាមសមត្ថភាពបច្ចុប្បន្ន កីឡាករអង់គ្លេសខាងលើច្បាស់ណាស់ទំនងជានឹងអាចធ្វើទៅបាន ព្រោះ៣ប្រកួតទៀតនៅ Old Trafford មិនប៉ះជាមួយក្រុមខ្លាំងការពារពេកនោះទេ៕