GIF TROLLSPORT-1

​Real Madrid ​ស្គាល់​បរាជ័យ​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​

TrollSport

​ក្រុម​អធិរាជ​ស Real Madrid ​បាន​ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​ហើយ ​ដោយ​លេង​ចាញ់​ក្រុម RB Leipzig ​ក្នុង​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​។

TrollSport

​នៅ​រដូវ​កាល​នេះ​១៦​ប្រកួត​កន្លង​មក ​ក្រុម​របស់​លោក Carlo Ancelotti ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ​ដោយ​ឈ្នះ​១៤​ប្រកួត ​ស្មើ​២​ប្រកួត។ ​ទើប​តែ​ប្រកួត​នៅ​យប់មិញ​នេះ​ទេ ដែល​ពួកគេ​ស្គាល់​ពាក្យ​ថា​បរាជ័យ ​ក្រោយ​ពី​អវត្ដមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​នាក់​ដូចជា Karim Benzeme , Valverde ​និង Luka Modric ​ជា​ដើម។

 

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម​ការពារ​តំណែង​ជើង​ឯក UCL ​មួយ​នេះ​នៅ​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​ដដែល និង​ទទួល​បាន​កៅអី​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៅ​ហើយ។ ឆ្លង​កាត់​៥​ប្រកួត​មក​នេះ ពួកគេ​មាន​១០​ពិន្ទុ ​និង​ក្រុម​លេខ​២ RB Leipzig ​មាន​៩​ពិន្ទុ ​និង​ក្រុម​លេខ​៣ Shakhtar Donetsk ​មាន​៦​ពិន្ទុ

Facebook Comments Box