GIF TROLLSPORT-1
TorllSport

Real Madrid ​កំពុង​ផ្ដោត​អារម្មណ៍​លើ Son ​របស់​ក្រុម Spurs​ ។


ក្រុម​អធិរាជ​ស Real Madrid ​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Son Heung-min ​ដែល​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្រុម Spurs ​នៅ​លីគ​កំពូល​អង់គ្លេស​។

 

​កីឡាករ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១១​ក្នុង​តារាង Ballon dÓr ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បន្ទាប់​ពី​រដូវ​កាល​មុន​គេ​រក​បាន​២៣​គ្រាប់ ​ក្លាយ​

TrollSport

ជា Top Scorer ​នៅ​លីគ​កំពូល​អង់គ្លេស។ ​តែ​រដូវ​កាល​នេះ ​បន្ទាប់​ពី​លោក Antonio Conte ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ថ្មី​ៗ​មក​រួម​ក្រុម​ទៀត ធ្វើ​ឱ្យ Son ​ហាក់​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ហើយ​ទម្រង់​លេង​នា​រដូវ​កាល​នេះ​ក៏​មិន​បាន​ល្អ​ដូច​រដូវ​កាល​មុន​ផង​ដែរ ​កត្ដា​នេះ​ហើយ ទើប​លោក Carlo Ancelotti ​ចាប់​អារម្មណ៍​នាំ​យក​រូបគេ​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ

​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ខាង​លើ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៥​ឯ​ណោះ ខណៈ​ដែល​រូបគេ​ចូល​រួម​ជាមួយ​ក្រុម Spurs ​នៅ​ឆ្នាំ​២០១៥ ​ជាមួយ​តម្លៃ​ផ្ទេរ​ពី​ក្រុម Bayer Leverkusen ​មក ២៧​លាន​ផោន ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​នៅ​អាស៊ី Son ​រក​គ្រាប់​បាល់​សរុប​ឱ្យ​ក្រុម Spurs ​បាន​១៣៦​គ្រាប់​មក​ហើយ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៧៦​គ្រាប់ គេ​ជា​ដៃ​គូ​យល់​ចិត្ត​គ្នា​ណាស់​ជាមួយ​ខ្សែ​ប្រយុទ្ធ Harry Kane

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts