Share this post:
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចង់ចាយលុយលើខ្សែប្រយុទ្ធដែលមានលក្ខខណ្ឌនៃការលក់ចេញ 200 លានអឺរ៉ូ (175 លានផោន) របស់ Manchester City គឺកីឡាករ Erling Haaland។ ក្លឹបយក្សអេស្ប៉ាញចង់ចរចាផ្ទេរកីឡាករវ័យ 23 ឆ្នាំរូបនេះ នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅឆ្នាំក្រោយ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ Erling Haaland ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ទៅហើយ ក្នុងពិភពបាល់ទាត់។ កីឡាករសញ្ជាតិន័រវេសរូបនេះ មានទម្រង់លេងដ៏អស្ចារ្យចាប់តាំងពីចូលរួមជាមួយ Man City ដោយផ្ទេរពី Borussia Dortmund នៅរដូវក្តៅឆ្នាំ 2022 ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 67 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 12 ដង ក្នុងការបង្ហាញខ្លួនសរុប 70 ប្រកួត។
លើសពីនេះទៅទៀត Haaland បានដើរតួយ៉ាងសំខាន់សម្រាប់ការឈ្នះពាន 3 ក្នុងមួយរដូវកាលរបស់ Man City កាលពីឆ្នាំមុន។ ខ្សែប្រយុទ្ធមុតស្រួចរូបនេះ មានកុងត្រាជាមួយ Manchester City ដែលជាក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2027។
ដោយឡែកសម្រាប់ Real Madrid ពួកគេកំពុងត្រូវការខ្សែប្រយុទ្ធកណ្ដាលម្នាក់ជាចាំបាច់ ដើម្បីមកជំនួសកន្លែងរបស់ Karim Benzema។ គ្រប់គ្នាបានដឹងថា ពួកគេពេញចិត្តនឹង Kylian Mbappe ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain រូបនេះ មិនទាន់ប្រាកដប្រជាថា គេនឹងចាកចេញពីទឹកដីបារាំងនៅឆ្នាំក្រោយ រឺអត់ឡើយ។
យោងតាមរបាយការណ៍ពី AS បានឲ្យដឹងថា ការពិចារណាផ្ទេរ Haaland ពេលនេះកំពុងកើតឡើង ខណៈដែលមន្ត្រីជាន់ខ្ពស់របស់ក្លឹប Real Madrid ចាត់ទុកកីឡាករឆ្នើមរូបនេះ ជាកីឡាករដែលសាកសមបំផុតក្នុងការមកលេងកន្លែងរបស់ Karim Benzema។ ដូចគ្នានេះដែរ ប្រសិនបើ Haaland អាចឈ្នះពានលីគជាមួយ Man City នៅរដូវកាលនេះទៀត គេគិតថា គាត់នឹងអាចសម្រេចចិត្តចាកចេញពីទឹកដីអង់គ្លេស ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662