GIF TROLLSPORT-1

Real Madrid ត្រៀម​កញ្ចប់​លុយយក្សទាក់ទង​យក Haaland

វា​ជា​ផែនការណ៍​ខ្នាត​យក្ស រៀបចំ​ឡើង​ដោយ​ក្លឹប​អធិរាជ​ស Real Madrid ក្នុង​ការ​ចង់​ថ្ពក់​យក​មនុស្ស​យន្ត Erling Haaland ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់ ការ​យល់​ព្រម​ពី​សំណាក់​ក្លឹប​អាណាព្យាបាល។ នោះ​គឺ​មាន​ន័យ​ថា ឲ្យ​តែ​កិច្ច​ព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា​ចូល​មក​ដល់ គឺ​ភាគី​ក្លឹប​ចង់​បាន នឹង​បញ្ចេញ​កញ្ចប់​ថវិកា​ទៅ​ភ្លែត។

ជា​ការ​ពិត​សំពៅ​មាស Man City បាន​ថ្ពក់​យក​យុវជន​ន័រវេស ចេញ​ពី Dortmund កាល​រដូវ​ក្តៅ នៅ​តម្លៃ​ល្បាក់​ជាង ៥០ លាន​ផោន​ប៉ុណ្ណោះ ដល់​តែ​កិច្ច​ព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា ត្រូវ​ដំណើរការ​នា​ឆ្នាំ​ក្រោយ ២០២៤ គឺ​ឡើង​ដល់ ១៩០ ទៅ​ជាង ២១០ លាន​ផោន។នេះ​មាន​ន័យ​ថា បើ​ទោះ​បី Haaland ជាប់​កុងត្រា​ជាមួយ​ក្លឹប​ម្ចាស់ដី Etihad ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ក៏​គេ​នៅ​តែ​មាន​សិទ្ធ​អាច​ដើរ​ចេញ ទៅ​ចុះចូល​នៅ​ក្លឹប​ដទៃ​ ប្រសិន​ភាគី​ក្លឹប​ចង់​បាន ហ៊ាន​ទូទាត់​លើ​ប្រាក់​ផ្តាច់​កុងត្រា​ក្នុង​ទំហំដ៏ច្រើន​​មហាសាល​ខាង​លើ។

តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ ក្លឹប​ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez បាន​ដាក់​ឈ្មោះ Haaland ជា​គោលដៅ​អាទិភាព ហើយ​ក៏​នឹង​មិន​ញញើត​ក្នុង​ការ​ចាយវាយ​ប្រាក់​ជាង ២០០ លាន​ផោន​នោះ​ដែរ។ វា​គឺ​ជា​យុទ្ធវិធី​រៀប​ឈុត​ប្រយុទ្ធ​រជ្ជកាល​ថ្មី ដោយ​ក្លឹប​ម្ចាស់ដី Bernabeu ចង់​បូក​បញ្ចូល​គ្នា រវាង Haaland, Kylian Mbappe និង Vinicius Jr នា​ថ្ងៃ​អនាគត។

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *