GIF TROLLSPORT-1

Real Madrid ប្រាប់ Eden Hazard ឱ្យស្វែងរកក្លឹបថ្មីនៅរដូវដោះដូរកីឡាករខាងមុខនេះ

Real Madrid បានចំណាយប្រាក់លើសពី១០០លានអឺរ៉ូដើម្បីចុះហត្ថលេខាលើកីឡាករវ័យ៣១ឆ្នាំរូបនេះក្នុងឆ្នាំ២០១៩ ប៉ុន្តែការរងរបួសដែលកើតឡើងវិញបានធ្វើឱ្យខូចដល់អាជីពរបស់គាត់ចាប់តាំងពីការផ្លាស់ប្តូរមក។ចាប់តាំងពីផ្ទេរមក La Liga គេស៊ុតបញ្ចូលទីបានត្រឹមតែគ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន៧២លើកសម្រាប់ក្រុម Madrid

យោងតាមគេហទំព័រ Marca របស់អេស្ប៉ាញបានឲ្យដឹងថា Real Madrid បានប្រាប់កីឡាករប៊ែលហ្ស៊ិករូបនេះថា វាជាការប្រសើរជាងសម្រាប់គាត់ក្នុងការស្វែងរកក្លឹបថ្មីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវរងាខាងមុខនេះ។

រដូវកាលនេះ Hazard លេងបានតែ៣ដងប៉ុណ្ណោះនៅ La Liga ដោយមិនអាចស៊ុតបញ្ចូលទី ឬបញ្ជូនបាល់ក្នុងពេលនោះទេ។

Marca បន្ថែមថា ក្លឹបអេស្ប៉ាញទំនងជាត្រូវបង់មួយផ្នែកនៃប្រាក់ខែ Hazard ដើម្បីឱ្យគាត់អាចចាកចេញក្លឹបរបស់ពួកគេ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *