Real Madrid ឡើងវគ្គផ្ដាច់ព្រ័ត្រពាន FIFA Club World Cup ហើយ

Real Madrid ឡើងវគ្គផ្ដាច់ព្រ័ត្រពាន FIFA Club World Cup ហើយ
ព្រហស្បត្តិ៍ ៩ កុម្ភៈ ២០២៣ ១២:៤៤
ក្រុម Real Madrid បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ហើយ ក្រោយពីពួកគេយកឈ្នះលើក្រុម Al Ahly បានក្នុងលទ្ធផល ៤-១។
ក្រុមរបស់លោក Carlo Ancelotti ពិតជាធ្វើបានល្អក្នុងការប្រកួតនេះ ហើយលោកក៏បានដាក់កីឡាករពេញជើងផងដែរក្នុងការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះសបញ្ជាក់ឱ្យឃើញថាក្រុមជើងឯកនៅទ្វីបអឺរ៉ុបមួយនេះ ចង់បានពាន FIFA Club World Cup ត្រលប់ទៅអេស្ប៉ាញវិញ ព្រោះនេះជាពានរង្វាន់ធំមួយផងដែរកម្រិត FIFA ទៅហើយ។ នៅវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃសៅរ៏ចុងសប្ដាហ៍នេះ ក្រុម Real Madrid នឹងត្រូវប៉ះជាមួយក្រុម Al Hilal ។
Real Madrid សង្ឃឹមថានឹងទទួលបានពានរង្វាន់មួយនេះ ស្របពេលពួកគេធ្វើមិនសូវបានល្អប៉ុន្មាននោះទេនៅក្របខណ្ឌ La Liga ។ ខណៈដែលនៅពានរង្វាន់ UEFA Champions League វិញ ក្រុមមួយនេះក៏នឹងត្រូវប៉ះជាមួយក្រុម Liverpool ថែមទៀត៕