Richard៖ Klopp នឹងដើរចេញពី Liverpool បើលេងចាញ់ Real Madrid

លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool នឹងសម្រេចដើរចេញពីក្លឹបហើយ ប្រសិនបើលោកដឹកនាំក្រុមមិនអាចយកឈ្នះលើក្រុម Real Madrid បានទេនោះនៅពានរង្វាន់ UEFA Champions League។
Liverpool នៅលេខ១០ក្នុងតារាង Premier League បន្ទាប់ពីឆ្លងកាត់ការប្រកួត២០ប្រកួតមកនេះ ខណៈដែលពានរង្វាន់ Cup នានាវិញក៏ពួកគេធ្លាក់ចេញអស់ផងដែរ។ នៅសល់តែ UEFA Champions League មួយដែលបានឡើងដល់វគ្គ១៦ក្រុម ហើយចាប់ឆ្នោតប៉ះក្រុមការពារតំណែងជើងឯក Real Madrid ថែមទៀត។ ជំនួបដ៏តានតឹងនេះដែរ ប្រសិនបើក្រុមហង្សក្រហមបរាជ័យនោះទំនងជានឹងអាចរង្គើរដល់តំណែងរបស់លោក Klopp ជាក់ជាមិនខាន។
បើតាមការវិភាគរបស់លោក Richard Keys និយាយថាជំនួបទល់ Real Madrid ពិតជាសំខាន់។ ប្រសិនបើលោក Klopp បរាជ័យក្នុងការប្រកួតនេះទៀត នោះវាដល់ពេលហើយក្នុងការដែលត្រូវដើរចេញរបស់ពីក្រុម Liverpool ។ ការមិនអាចកសាងក្រុមឱ្យល្អឡើងវិញ និងប្រឈមការមិនបានលេង UEFA Champions League នៅរដូវកាលក្រោយ គឹជាទំនួលខុសត្រូវរបស់លោក Klopp ផ្ទាល់តែម្ដង៕