GIF TROLLSPORT-1

Roberto Firmino ពន្យល់ពីមូលហេតុដែលគាត់សម្រេចចាកចេញពី Liverpool

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលនឹងចាកចេញពីក្លឹបនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ ដែលនាំមកនូវការបញ្ចប់ការស្នាក់នៅ រយៈពេល ៨ឆ្នាំនៅលើទឹកដី Anfield។

ក្នុងអំឡុងពេលគាត់នៅជាមួយក្រុមហង្សក្រហម Firmino បានឈ្នះពានរង្វាន់ចំនួន ៧ ហើយត្រូវបានគេស្គាល់ជាទូទៅថាជាខ្សែប្រយុទ្ធលំដាប់ទីបី ជាមួយនឹង Mohamed Salah និង Sadio Mane

ប៉ុន្តែមុនការប្រកួតចុងក្រោយរបស់គាត់នៅ Anfield ចុងសប្តាហ៍នេះទល់នឹង Aston Villa កីឡាករ Firmino បានពន្យល់ពីមូលហេតុដែលពេលនេះជា ពេលវេលាត្រឹមត្រូវសម្រាប់គាត់ក្នុងការផ្លាស់ប្តូរ។

គាត់បាននិយាយទៅកាន់ Independent ថា៖

“វាដល់ពេលហើយ ជាអកុសល ផ្លូវជីវិតនៅទីនេះត្រូវបានបញ្ចប់ ហើយខ្ញុំយល់ថាវាដល់ពេលដែលត្រូវទៅហើយ។

ខ្ញុំមានមោទនភាពខ្លាំងណាស់សម្រាប់អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើនៅទីនេះជាមួយក្រុម អ្វីដែលយើងសម្រេចបានរួមគ្នា និងប្រវត្តិសាស្រ្ត ដ៏ស្រស់ស្អាតដែលយើងបានធ្វើជាមួយគ្នា។ វាពិតជាមិនគួរឱ្យជឿ។ យើងកំពុងបន្សល់ទុកនូវមរតកដ៏អស្ចារ្យ។”

គាត់​បាននិយាយ​បន្ថែម​​ទាក់ទិនទៅនឹងការសម្រេចចិត្តរបស់លោក Jurgen Klopp ចំពោះគាត់ប៉ុន្មានឆ្នាំចុងក្រោយនេះថា៖

“វា​ជា​ឯកសិទ្ធិ​មួយ​។ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត ខ្ញុំ​មិន​អី​ទេ​ជាមួយ​នឹង​រឿង​នោះ​​។

ពេលខ្លះខ្ញុំរីករាយនឹងការបញ្ជូនបាល់ច្រើនជាងការស៊ុតបញ្ចូលទីខ្លួនឯង។ ដើម្បីលេងជាមួយកីឡាករទាំងពីរ Salah និង Mane ដែលជា កីឡាករកំពូល វាគឺជាកិត្តិយស និងរីករាយសម្រាប់ខ្ញុំ”៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *