Share this post:
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo សម្ដែងក្ដីខកចិត្តនៅពេលដែលឃើញក្លឹបបិសាចក្រហមមិនរីកចម្រើនទាល់តែសោះ ក្រោយពេលដែលលោក Alex Ferguson ចាកចេញនៅឆ្នាំ២០១៣។
លោក Alex ជាអ្នកចាត់ការ Man Utd ដ៏ល្បីឈ្មោះមួយរូប ដែលបានដឹកនាំក្លឹបបិសាចក្រហមឱ្យបានជោគជ័យទាំងក្នុងលីគកំពូលអង់គ្លេស និងក្នុងក្របខ័ណ្ឌអឺរ៉ុប។
«វឌ្ឍនភាពគឺសូន្យ»។ នេះជាការលើកឡើងរបស់ Ronaldo។
Ronaldo បានបន្ថែមថា៖ «តាំងពី Sir Alex ចេញទៅ ខ្ញុំគ្មានឃើញភាពរីកចម្រើនអីបន្តិចសោះ។ គ្មានអ្វីផ្លាស់ប្ដូរឡើយ»។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមថា៖ «ខ្ញុំគិតថា ខ្ញុំបានឃើញអ្វីដែលខុសប្លែកពីមុនដូចជា បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែជាអកុសល ខ្ញុំបានឃើញអ្វីដែលខ្ញុំធ្លាប់ឃើញ កាលពីខ្ញុំនៅអាយុ ២១ ២២ ២៣ឆ្នាំ»៕
Facebook Comments Box
Post Views: 476