GIF TROLLSPORT-1
trollsport

Ronaldo ​ចូល​លេង​វិញ ​និង​រក​បាន​១​គ្រាប់​ជួយ​ក្រុម Man Utd ​ផង​ដែរ​


​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ត្រលប់​មក​ចូល​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​ហើយ​នៅ​យប់មិញ​នេះ ​និង​រក​បាន​១​គ្រាប់​ក្នុង​ជ័យជម្នះ ៣-០ ​លើ​ក្រុម Sheriff ​ផង​ដែរ​ពាន Europa League ​។

​បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​លោក Erik ten Hag ហើយ​ក៏​ទទួល​ពិន័យ​ពី​ក្លឹប​រួច​មក Ronaldo ​បាន​ត្រលប់​មក​ចូល​ទីលាន​លេង​វិញ​ជា​ធម្មតា​ហើយ។ ជាក់​ស្ដែង​នៅ​យប់មិញ​នេះ គេ​បាន​បង្ហាញ​ខ្លួន​ពេញ​៩០​នាទី​តែ​ម្ដង ​ជាមួយ​ការ​រក​បាន​១​គ្រាប់​ជួយ​ក្រុម​បិសាច​ក្រហម​ផង​ដែរ។ ​ដោយ​១​គ្រាប់​នោះ​ជា​គ្រាប់​បាល់​ទី ៧០១​របtrollsportស់ Ronaldo ​ក្នុង​អាជីព​បាល់ទាត់​ហើយ។

Man Utd ​បាន​កក់​កៅអី​ឡើង​វគ្គ​បន្ដ​ហើយ ប៉ុន្តែ​ពួកគេ​ក៏​នឹង​ត្រូវ​ប្រកួត​កាត់​សេចក្ដី​យក​ចំណាត់​ថ្នាក់​កំពូល​តារាង​ជាមួយ​ក្រុម Real Sociedad ​ផង​ដែរ​នៅ​សប្ដាហ៍​ក្រោយ​នេះ៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts