Share this post:
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថាលីគកំពូលអារ៉ាប់ប៊ីសាអូឌីត Saudi league ពិតជាមានការប្រកួតប្រជែងខ្ពស់ ដែលធ្វើឱ្យគេមានការភ្ញាក់ផ្អើលមែនទែន។
Ronaldo ទើបផ្លាស់ចូលលេងនៅអារ៉ាប់ប៊ីសាអូឌីតនេះកាលពីដើមឆ្នាំ២០២៣ ជាមួយតម្លៃពលកម្មខ្ពស់បំផុតនៅលើលោកនេះ។ រូបគេរកបានគ្រាប់បាល់មិនទាន់បានច្រើននោះទេ ព្រោះប្រកួតខ្លះមិនអាចរកបានគ្រាប់បាល់ឡើយ តែប្រកួតខ្លះវិញក៏រកបានច្រើនអីចឹងទៅ។ បើតាមខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំបានបង្ហាញចំណាប់អារម្មណ៍ថាក្នុងលីគមួយនេះ គឺមិនមែនជាលីគងាយស្រួលឱ្យរកគ្រាប់បាល់ងាយៗនោះទេ ព្រោះក្រុមសុទ្ធតែមានសមត្ថភាព។
កីឡាករសញ្ជាតិព័រទុយហ្គាល់ និងបន្ដជាប់ជម្រើសជាតិខាងលើអះអាងថា៖ “Saudi league ជាលីគប្រកួតប្រជែង។ ខ្ញុំមិនកុហកនោះទេ ប៉ុន្តែកម្រិតនៃលីគកំពូលនេះគឺពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែន។ វាអាចទៅរួចដែល ៥ ៦ឬ៧ឆ្នាំទៅមុខទៀត ប្រសិនបើលីគនេះបន្ដតាមគម្រោងច្បាស់លាស់ នោះពួកគេអាចនឹងក្លាយជាលីគបាល់ទាត់ដ៏ល្អមួយនៅលើលោកមិនខាន”៕