GIF TROLLSPORT-1

Ronaldo ​នឹង​ស្នាក់​នៅ​សណ្ឋាគារ​បណ្ដោះអាសន្ន ​មុន​រក​ផ្ទះ​បាន​នៅ Riyadh

​ដោយសារ​តែ​មិន​ទាន់​រក​ផ្ទះ​បាន ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នឹង​ស្នាក់​នៅ​សណ្ឋាគារ Four Seasons ​សិន ​ដោយ​នេះ​ជា​កន្លែង​លំដាប់​អភិជន​ស្នាក់​នៅ​ហើយ។

Ronaldo ​ទើប​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ Al Nassr ​កាល​ពី​សប្ដាហ៍​មុន ជាមួយ​តម្លៃ​ពលកម្ម​ទទួល​បាន​១៧៥​លាន​ផោន​ក្នុង​១​ឆ្នាំ​។ ​ការ​ទៅ​លេង​នៅ​លីគ​កំពូល​របស់​អារ៉ាប់ប៊ីសាអូឌីត​នេះ ​បាន​ធ្វើ​ឱ្យ Ronaldo ​ក្លាយ​ជា​កីឡាករ​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ហើយ។ ដោយ​សូម្បី Kylian Mbappe ​និង Lionel Messi ​ក៏​ទទួល​បាន​ប្រាក់​ចំណូល​ទាប​ជាង​នេះ​ដែរ​នៅ​ក្លឹប PSG ។

​យ៉ាងណាមិញ ​ដោយសារ​តែ​ការ​ផ្លាស់​ទៅ​ភ្លាម​ៗ​ពេក ​ពេល​នេះ Ronaldo ​មិន​ទាន់​រក​បាន​ផ្ទះ​នៅ​ឡើយ​ទេ។ ​កីឡាករ​វ័យ​៣៧​ឆ្នាំ​នឹង​ស្នាក់​នៅ​សណ្ឋាគារ Four Seasons ​មួយ​រយៈ​សិន។ ​ដោយ​តាម​ដំណឹង​មក ​សណ្ឋាគារ​នេះ​នឹង​រៀប​ចំ​បន្ទប់​ពិសេស​ឱ្យ​គ្រួសារ​របស់ Ronaldo ​តែ​ម្ដង។ ​ងាក​ទៅ​តម្លៃ​វិញ ​មាន​ប្រភព​អះអាង​ថា ​១​ខែ​នឹង​ត្រូវ​ចំណាយ​អស់​ប្រមាណ​ជា​ជាង​៣០​ម៉ឺន​ដុល្លារ​ឯ​ណោះ។ ដោយ​នេះ​ជា​ការ​រស់​នៅ​បែប​ឯកជន​បំផុត​សម្រាប់​គ្រួសារ​កំពូល​កីឡាករ​ល្បី​ឈ្មោះ​លើ​លោក​នេះ​ហើយ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *