Ronaldo បដិសេធព័ត៌មានព្រមព្រៀងទៅលេងឲ្យក្លឹបអារ៉ាប៊ីសាអូឌីតនេះក្នុងតម្លៃរយលានអ៊ឺរ៉ូ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើការបដិសេធនឹងព័ត៌មានដែលថា គេបានព្រមព្រៀងទៅលេងឲ្យក្លឹប ក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ដែលហ៊ានចំណាយលើខ្លួនគេរហូតទៅដល់ ២០០លានអ៊ឺរ៉ូក្នុងមួយឆ្នាំ។
Ronaldo បាននិយាយក្រោយក្រុមជម្រើសជាតិព័រទុយហ្គាល់ ឈ្នះក្រុមជម្រើសជាតិស្វីសថា ទេ មិនពិតទេ ទាក់ទងនឹងព័ត៌មានគេព្រមព្រៀងទៅលេងឲ្យក្លឹបខាងលើនេះ។
បើតាមការចុះផ្សាយរបស់ BBC បានចុះផ្សាយកាលពីម្សិលមិញថា ក្លឹប Al-Nassr បានទាក់ទងពិតមែន តែរឿងថា Ronaldo ព្រមឬក៏យ៉ាងណានោះ គឺមិនទាន់ដឹងទេព្រោះនៅខណៈនេះកីឡាករនេះកំពុងផ្ដោតខ្លាំងលើការជួយក្រុមព័រទុយហ្គាល់ ក្នុងប្រកួត World Cup 2022 ប្រទេសកាតា។
គួរបញ្ជាក់ផងដែរថា Ronaldo និង Man Utd បានបញ្ចប់កុងត្រាកាលពីខែមុនក្រោយខ្សែប្រយុទ្ធរូបនេះបានធ្វើការរិះគន់ផ្ទាល់ទៅលើក្រុមបិសាចក្រហមនេះជាបើកចំហរក្នុងកិច្ចសម្ភាសន៍មួយតែម្ដង៕