GIF TROLLSPORT-1

Ronaldo ​ប្រាប់​ហេតុផល​ចូល​រួម​ជាមួយ Al Nassr ​មិន​បន្ដ​លេង​នៅ​អឺរ៉ុប

​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​ផ្ទេរ​ចេញ​ពី​លីគ​នៅ​អឺរ៉ុប​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​និង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Al Nassr ​របស់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត។

​ដើម្បី​ជា​ការ​ពន្យល់ ​និង​ឱ្យ​អ្នក​គាំទ្រ​ឈប់​ឆ្ងល់​ចំពោះ​រឿង​ផ្ទេរ​នេះ​ទៀត Ronaldo ​បាន​បក​ស្រាយ​ថា​៖“ជា​បទ​ពិសោធ​មួយ​ក្នុង​ការ​លេង​នៅ​លីគ​ថ្មី ​ក្នុង​ប្រទេស​ផ្សេង​ៗ។ ​ខ្ញុំ​មាន​សំណាង​ដែល​ខ្ញុំ​បាន​ឈ្នះ​ពាន​គ្រប់​យ៉ាង​នៅ​អឺរ៉ុប ​ហើយ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ជា​ពេល​សមរម្យ​ហើយ​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធ​របស់​ខ្ញុំ​នៅ​ទ្វីប​អាស៊ី”។

ការ​ផ្ទេរ​មក​លេង​នៅ​ក្លឹប Al Nassr ​នេះ Ronaldo ​មាន​កុងត្រា​ដល់​ឆ្នាំ​២០២៥​ខាង​មុខ ជាមួយ​តម្លៃ​ពលកម្ម​ ១៧៥​លាន​ផោន​ក្នុង​១​ឆ្នាំ។ ​នេះ​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នោះ​ទេ ​ហើយ​ក៏​មាន​តែ​ក្លឹប​អ្នក​មាន Al Nassr ​មួយ​ទេ​ដែល​អាច​ធ្វើ​រឿង​នេះ​បាន។ Al Nassr ​ជា​ក្លឹប​ជោគជ័យ​បំផុត​ហើយ​ក្នុង​លីគ Saudi Pro-League ​របស់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *