Rooney អាចជាបេក្ខភាពជំនួស Lampard ដឹកនាំ Everton

Wayne Rooney កំពុងស្ថិតក្នុងបញ្ជីបេក្ខភាពដែលអាចនឹងដឹកនាំក្រុម Everton បន្ដពីលោក Frank Lampard ដែលកំពុងរងសម្ពាធអាចត្រូវបណ្ដេញចេញឆាប់ៗនេះ។
បន្ទាប់ពីដឹកនាំក្រុម Everton ចាញ់ក្រុម Brighton ៤-១ កាលពីពេលកន្លងទៅនេះ លោក Lampard កំពុងរងសម្ពាធមែនទែន។ អ្នកគាំទ្រចាប់ផ្ដើមលែងមានទំនុកចិត្តលើលោក ហើយក៏ចង់ឃើញក្លឹបស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុមបន្ដផងដែរ។ ការចង់បានអ្នកថ្មីនេះ ក៏ព្រោះតែកន្លងមក Lampard បានចំណាយប្រាក់ទិញកីឡាករថ្មីមកច្រើនដែរហើយ តែលទ្ធផលនៃការប្រកួតវិញមិនឃើញមានអ្វីប្រសើរឡើងនោះទេ។
ប្រភពនៅអង់គ្លេសបានអះអាងថានៅពេលនេះក្លឹប Everton កំពុងមើលឃើញ Rooney ដើម្បីយកមកដឹកនាំក្រុមបន្ដហើយ។ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះមានបទពិសោធដឹកនាំក្រុមនៅអាមេរិក ហើយមុននេះក៏ដឹកនាំក្រុម Derby ផងដែរ។ យ៉ាងណាមិញ Rooney ក៏ធ្លាប់បដិសេធមកដឹកនាំ Everton ម្ដងដែរកាលពីពេលកន្លងទៅ៕