Rudi Garcia៖ Ronaldo គាត់នឹងមិនបញ្ចប់អាជីពរបស់គាត់នៅ Al Nassr នោះទេ គាត់នឹងត្រលប់ទៅអឺរ៉ុបវិញ

លោក Rudi Garcia អ្នកចាត់ការទូទៅរបស់ក្លិប Al Nassr បានទម្លាយចេញការអះអាងអំពីអនាគតរបស់ Cristiano Ronaldo។ វីរបុរសជនជាតិព័រទុយហ្គាល់បានមកដល់ Mrsool Park ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកាលពីដើមខែនេះ។
ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Saudi Pro League គឺជាលើកទីមួយហើយដែលខ្សែប្រយុទ្ធជើងចាស់រូបនេះបានលេងបាល់ទាត់នៅក្រៅទ្វីបអឺរ៉ុប។ Garcia អះអាងថា Ronaldo វ័យ៣៧ឆ្នាំនឹងត្រឡប់ទៅអឺរ៉ុបវិញដើម្បីបញ្ចប់អាជីពរបស់ខ្លួន។ គ្រូបង្វឹកសញ្ជាតិបារាំងបាននិយាយតាមរយៈ talkSPORT ថា៖
“Cristiano Ronaldo គឺជាការបន្ថែមភាពវិជ្ជមានមួយ ខណៈដែលគាត់ជួយពង្រីកសមត្ថភាពខ្សែការពារ។ គាត់គឺជាកីឡាករល្អបំផុតម្នាក់ក្នុង ពិភពលោក។ គាត់នឹងមិនបញ្ចប់អាជីពរបស់គាត់នៅ Al Nassr នោះទេ គាត់នឹងត្រលប់ទៅអឺរ៉ុបវិញ”៕