Rudi Garcia ថាខ្លួនចង់នាំយក Messi ពី Doha មុន Ronaldo មកដល់

Cristiano Ronaldo បានចូលរួមជាមួយក្លឹប Al Nassr ដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងប្រាក់ឈ្នួល២០០លានដុល្លារ បន្ទាប់ពីការចាកចេញពី Manchester United ដោយមិននឹកស្មានដល់។
ខ្សែប្រយុទ្ធព័រទុយហ្គាល់នឹងត្រូវបានបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយដែលរៀបចំដោយក្លឹបសម្រាប់អ្នកគាំទ្រដើម្បីស្វាគមន៍ការចុះហត្ថលេខាដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកថ្មីរបស់ Ronaldo លោក Rudi Garcia បានអះអាងបែបលេងសើចថា គាត់ចង់នាំយកប្រធានក្រុមដែលឈ្នះពានរង្វាន់ World Cup របស់អាហ្សង់ទីន Lionel Messi មុននឹងកីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនពិធីបង្ហាញវត្តមានរបស់ Ronaldo នៅ Mrsool Park គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយថា៖
“ដំបូងខ្ញុំចង់នាំយក Messi ពី Doha”។
ក្លឹបដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីត តាមសេចក្តីរាយការណ៍បានធ្វើការផ្តល់ជូនកីឡាករធំៗជាច្រើន បន្ទាប់ពីបានចុះហត្ថលេខាដោយជោគជ័យលើម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល។ អតីតមិត្តរួមក្រុមរបស់ Ronaldo នៅក្លឹប Real Madrid, Sergio Ramos និង Luka Modric ក៏ត្រូវបានក្លឹបទាក់ទងផងដែរ។ ពួកគេត្រូវបានផ្តល់ជូននូវកិច្ចសន្យាដ៏ធំផងដែរ៕