Salah ក្លាយជាអ្នករកគ្រាប់បាល់ឱ្យ Liverpool បានច្រើនបំផុតនៅ Premier League

ខ្សែប្រយុទ្ធ Mohamed Salah បានក្លាយជាកីឡាកររកគ្រាប់បាល់នៅ Premier League ច្រើនជាងគេបំផុតឱ្យក្រុម Liverpool ទៅហើយ ក្រោយពីរកបាន២គ្រាប់ទល់ បិសាចក្រហម ។
ក្រុមហង្សក្រហម Liverpool បានបំបាក់ក្រុម Manchester United ក្នុងលទ្ធផល ៧-០។ ដោយក្នុងចំណោម៧គ្រាប់នោះ ក៏មាន២គ្រាប់ចេញពីជើងរបស់ខ្សែប្រយុទ្ធ Salah ផងដែរ។ ការបូកបន្ថែម២គ្រាប់នេះទៀត បានធ្វើឱ្យកីឡាករអេហ្ស៊ីបរកបាន១២៩គ្រាប់ហើយឱ្យក្រុមហង្សក្រហមក្នុងក្របខណ្ឌ English Premier League និងក្លាយជាកីឡាកររកបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុម Liverpool ផងដែរ។
ដោយកំណត់ត្រាចាស់ដែលកីឡាករ Robbie Fowler ធ្វើបាននិងកាន់កាប់១៦ឆ្នាំមកហើយនោះគឺមានគ្រាប់បាល់សរុប១២៩គ្រាប់ដែរ។ នៅពេលនេះ Salah បានឈានដល់ហើយ និងត្រៀមបំបែកក្នុងការប្រកួតខាងមុខនេះទៀត៕