GIF TROLLSPORT-1

Scaloni មិនកោះហៅ Garnacho ចូលក្រុមជម្រើសជាតិក្រោមហេតុមួយនេះ


ក្រុមជម្រើសជាតិអាហ្សង់ទីនបានកោះហៅកីឡាករ ដើម្បីចូលរួមលេងស្របពេលកីឡាកររបស់ក្រុមបិសាចក្រហម Manchester United គឺ Alejandro Garnacho ពុំត្រូវបានកោះហៅឡើយ។ យ៉ាងណាមិញ អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United គឺ Angel di Maria និងកីឡាករ Paulo Dybala ដែលទើបជាពីរបួសត្រូវបានកោះហៅជាធម្មតា។ លោក Lionel Scaloni បានបញ្ជាក់ថា មូលហេតុនៃអវត្តមានរបស់កីឡាករ Alejandro Garnacho នេះគឺដោយសារតែបញ្ហាទម្រង់លេងរបស់ក្រុម។

លោក Erik ten Hag គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United អាចនឹងរាងធូរស្រាលចិត្តបន្តិច ក្រោយពីកីឡាករ Alejandro Garnacho ពុំត្រូវបានក្រុមជម្រើសជាតិកោះហៅ ដោយសារតែសព្វថ្ងៃក្រុមបិសាចក្រហម Manchester United កំពុងជួបវិបត្តិរបួសកីឡាករជាច្រើន ដែលហេតុផលនេះហើយទើបគាត់ពុំចង់ឱ្យ Garnacho ត្រូវលេងការប្រកួតច្រើន និងនាំឱ្យមានបញ្ហារបួស។ ម្យ៉ាងវិញទៀត កីឡាករ Alejandro Garnacho គឺជាកីឡាករដ៏សំខាន់ដែលនឹងប្រយុទ្ធជាមួយកីឡាករ Marcus Rashford និងកីឡាករ Rasmus Hojlund

លោក Lionel Scaloni បានប្រាប់ទៅកាន់សារព័ត៌មានថា៖

“Garnacho ពុំត្រូវបានកោះហៅ គឺដោយសារតែទម្រង់លេងរបស់ក្រុម។ ការកោះហៅលើកមុន Garnacho ពុំទទួលបានពេលវេលាសម្រាប់ចូលលេងឡើយ ហើយយើងក៏ត្រូវគិតពីបញ្ហានេះផងដែរ។ រូបគេនៅតែជាគោលដៅរបស់យើង និងស្ថិតក្នុងគម្រោងរបស់យើងជានិច្ច”

ស្របពេលដែល ការប្រកួតរបស់ក្រុមជម្រើសជាតិប្រព្រឹត្តទៅនោះ កីឡាករ Alejandro Garnacho នឹងមានពេលវេលាបន្ថែមជាច្រើនទៀតក្នុងការធ្វើការជាមួយលោក Erik ten Hag ដើម្បីពង្រឹងនូវប្រព័ន្ធលេង និងទម្រង់លេងឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនទៀត៕

បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts