GIF TROLLSPORT-1

Southgate ថា​អង់គ្លេស​កំពុង​ក្លាយ​ជា​ក្រុម​ល្អ​បំផុត​មួយ​នៅ​អឺរ៉ុប​


​លោក Gareth Southgate ​និយាយ​ថា​ក្រុម​អង់គ្លេស​បច្ចុប្បន្ន​កំពុង​បង្ហាញ​ទម្រង់​លេង​កម្រិត​កំពូល​មួយ ដែល​អាច​និយាយ​បាន​ថា​ជា​ក្រុម​ល្អ​បំផុត​មួយ​នៅ​អឺរ៉ុប​ទៅ​ហើយ។

​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2024 ​កន្លង​ទៅ​នេះ ​ក្រុម​អង់គ្លេស​ធ្វើ​បាន​ល្អ ​២​ប្រកួត​ឈ្នះ​ទាំង​ពីរ​ប្រកួត​តែ​ម្ដង ​ហើយ​សុទ្ធ​តែ​ជា​ការ​ប្រកួត​ទល់​ក្រុម​ខ្លាំង​ថែម​ទៀត។ ​ជាក់​ស្ដែង​ប្រកួត​ដំបូង ពួកគេ​ឈ្នះ​អ៊ីតាលី ​នៅ​ទឹក​ដី​អ៊ីតាលី​ដែល​ជា​ការ​បំបែក​កំណត់ត្រា​៦២​ឆ្នាំ​របស់​ពួកគេ​ដែល​អាច​ទទួល​បាន​ជ័យជម្នះ​នៅ​ទឹក​ដី​អ៊ីតាលី​បាន។ ខណៈ​ដែល​ប្រកួត​ទី​២​នៅ​យប់មិញ​នេះ ​យក​ឈ្នះ​លើ​ក្រុម​អ៊ុយក្រែន​បាន​ទៀត។

​ជាមួយ​ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ ​ទើប​បាន​ជា​លោក Southgate ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​អង់គ្លេស​របស់​លោក​កំពុង​ឈាន​ទៅ​រក​ទម្រង់​លេង​មួយ​ដែល​ឋិតថេរ ​និង​អាច​និយាយ​បាន​ថា​ក្លាយ​ជា​ក្រុម​ល្អ​បំផុត​មួយ​នៅ​អឺរ៉ុប​ទៅ​ហើយ។ ​ការ​ត្រៀម​ខ្លួន​បាន​ល្អ ​និង​កីឡាករ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព ​បទ​ពិសោធ​បែប​នេះ​នឹង​ជួយ​អង់គ្លេស​បាន​ច្រើន​ក្នុង​ការ​ប្រកួត Euro 2024 ​ជាក់​ជា​មិន​ខាន៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »