Share this post:
លោក Erik ten Hag បានអះអាងថាការឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup គឺនឹងក្លាយជាគ្មានន័យអ្វីឡើយ ប្រសិនបើមិនអាចលើកពានរង្វាន់បានទេនោះ។
ក្រុមបិសាចក្រហម Manchester United បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ក្រោយពីពួកគេយកឈ្នះលើក្រុម Forest ក្នុងលទ្ធផល ៥-០ គិតទាំងពីរជើង។ នេះជាការឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងទៀតសម្រាប់ក្រុមបិសាចក្រហម ចាប់តាំងពីឆ្នាំ២០១៨មក។ ហើយវាក៏អាចនឹងក្លាយជាការបញ្ចប់ប្រវត្តិមិនឈ្នះពានមួយសោះក្នុងរយៈពេល៦ឆ្នាំរបស់ក្លឹបមួយនេះផងដែរ។
លោក Ten Hag អ្នកចាត់ការក្រុម Man Utd បាននិយាយថា៖ “វាល្អដែលដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែវានឹងមិនមានតម្លៃអ្វីទេ ប្រសិនបើយើងមិនអាចឈ្នះពានបាន។ យើងចង់ឈ្នះពាន ប៉ុន្តែរឿងដំបូងដែលយើងត្រូវធ្វើគឺគិតពីការប្រកួតនៅ Premier League សិន មុនដល់ផ្ដាច់ព្រ័ត្រ Cup ”៕