Ten Hag កំពុងបញ្ចុះបញ្ចូល Rashford បន្ដកុងត្រានៅ Old Trafford ថែមទៀត

លោក Erik ten Hag កំពុងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Marcus Rashford ឱ្យបន្ដកុងត្រានៅក្លឹបបិសាចក្រហម Manchester United ទៀត ក្រោយពីមានក្លឹបជាច្រើនបានកំពុងទាក់ទងមកគេ។
កីឡាករវ័យ២៥ឆ្នាំខាងលើរកបាន៩គ្រាប់ហើយចាប់តាំងពីត្រលប់ពីការប្រកួត FIFA World Cup 2022 មក។ ការបង្ហាញទម្រង់លេងល្អទាំងនៅជម្រើសជាតិអង់គ្លេស និងក្លឹបអាជីព Man Utd នេះហើយ ទើបបានជាបច្ចុប្បន្នមានក្លឹបច្រើនចង់បានគេ ជាពិសេសក្លឹបអ្នកមានបារាំង PSG តែម្ដង។ តាំងពីដើមរដូវកាលនេះម្ល៉េះ ដែលក្រុម PSG ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ តែមិនអាចយកបាន ដោយសារតែថ្នាក់ដឹកនាំបិសាចក្រហមមិនព្រមលក់ដាច់ខាត។
យ៉ាងណាមិញ Rashford ដែលនៅសល់កុងត្រានៅ Old Trafford ត្រឹម១៨ខែទៀតនោះ កំពុងត្រូវបានថ្នាក់ដឹកនាំក្លឹបចរចាបន្ដកុងត្រាថ្មីឱ្យហើយ។ កុងត្រាចាស់ រូបគេទទួលបានតម្លៃពលកម្ម២សែនផោនក្នុង១សប្ដាហ៍ ខណៈដែលកុងត្រាថ្មីនឹងមានការកើនឡើងជាងនេះ។ លោក Erik ten Hag ដែលជាអ្នកចាត់ការក្រុម កំពុងនិយាយបញ្ចុះបញ្ចូល ហើយអះអាងថា Rashford នឹងមិនចេញពីផ្ទះរបស់គេឡើយ៕