GIF TROLLSPORT-1

Ten Hag ​ជឿ​ថា Man Utd ​នឹង​មិន​ចាញ់​ការ​ប្រកួត​ដែល​នៅ​សល់​រដូវ​កាល​នេះ​ទេ


​លោក Erik ten Hag ​ហាក់​ដូចជា​មាន​ជំនឿ​ចិត្ត​មែនទែន ​ដោយ​អះអាង​ថា​ក្រុម​របស់​លោក​នឹង​មិន​ចាញ់​ការ​ប្រកួត​ណា​មួយ​ដែល​នៅ​សល់​នា​រដូវ​កាល​នេះ​ទេ។

​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​បាន​និយាយ​ថា​៖ “ខ្ញុំ​ជឿ​ថា​យើង​នឹង​មិន​បរាជ័យ​ទៀត​ទេ។ ​នៅ​ពេល​អ្នក​មើល​ទៅ​ក្រុម Arsenal ​ដែល​កំពុង​ធ្វើ​បាន​ល្អ ពួកគេ​មិន​មាន​កីឡាករ​របួស​នោះ​ទេ។ យើង​ក៏​នឹង​ប្រសើរ​ខ្លាំង​ដូច​គ្នា​ប្រសិន​បើ​មិន​មាន​បញ្ហា​កីឡាករ​របួស”។ សូម​បញ្ជាក់​ដែរ​ថា Man Utd ​ជា​ក្រុម​តែ​មួយ​គត់​នា​រដូវ​កាល​នេះ​ ដែល​នៅ​សល់​ពាន​៣​ក្នុង​ដៃ​ទៀត​ដែល​សុទ្ធ​តែ​អាច​ឈ្នះ​បាន ​ខណៈ​ដែល​ក្រុម​មួយ​នេះ​បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់ Carabao Cup ​មួយ​រូច​ទៅ​ហើយ៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts