Share this post:
Raphael Varane ខកខានមិនបានជួយ Manchester United ដោយសារបញ្ហារបួស នេះបើយោងតាមលោក Erik ten Hag បានលើកឡើង។
Varane ជានិច្ចកាល តែងតែលេងក្នុងជម្រើសដំបូង ដោយរូបគេចាប់ដៃគូជាមួយ Lisandro Martinez ក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងតំបន់ការពារកណ្ដាល។កីឡាករវ័យ២៩ឆ្នាំនេះ បានអវត្ដមានពីការប្រកួតមួយរយះមកហើយ ខណៈ Harry Maguire ជាអ្នករ៉ាប់រងកន្លែងគេ។
សម្រាប់ការអវត្ដមាននេះ Ten Hag បានប្រាប់ថា Varane រងរបួស ប៉ុន្ដែលោកមិនគិតថា របួសនោះមានសភាពធ្ងន់ឡើយ ហើយសង្ឃឹមថា រូបគេនឹងជាសះស្បើយវិញ ក្រោយការប្រកួតជម្រើសជាតិបានបញ្ចប់៕
Facebook Comments Box
Post Views: 539