Share this post:
លោក Erik ten Hag បានហៅខ្សែប្រយុទ្ធ Mason Greenwood ទៅជួបហើយកាលពីពេលថ្មីៗដើម្បីសួរនាំរឿងមួយចំនួនទាក់ទងទៅនឹងអនាគត ហើយក៏ពន្យល់ពីនិតិវិធីខ្លះៗដែលក្រុម Man Utd កំពុងធ្វើផងដែរ។
Greenwood ត្រូវបានតុលាការទម្លាក់បទចោទអស់ហើយ និងមានសេរីភាពពេញលេញវិញផងដែរ។ តែសម្រាប់ក្លឹប Man Utd វិញនៅមិនទាន់បញ្ចប់នៅឡើយទេ។ ពួកគេបានអះអាងថានឹងធ្វើការសើបអង្កេតជាលក្ខណៈផ្ទៃក្នុងថែមទៀតសិន មុនពេលធ្វើការសម្រេចចិត្តម្ដងទៀត ថានឹងយកកីឡាករអង់គ្លេសវ័យក្មេងនេះ ត្រលប់មកចូលក្រុមវិញឬយ៉ាងណា។
ក្នុងនោះដែរ Greenwood ក៏មានផ្លូវក្រោយដូចគ្នា។ ខ្សែប្រយុទ្ធរូបនេះ នឹងស្វែងរកក្លឹបនៅប្រទេសដទៃឬអាស៊ីលេងភ្លាម ប្រសិនបើ Man Utd សម្រេចបញ្ចប់កុងត្រារបស់គេ។ ស្របពេលកន្លងមកនេះ រូបគេក៏ត្រូវបានគេមើលឃើញថាជាកីឡាករមានសមត្ថភាពម្នាក់ផងដែរ ហើយថែមទាំងបានជាប់ជម្រើសជាតិអង់គ្លេសផង៕