UEFA នឹងចាប់ឆ្នោតបែងចែក គូប្រកួត Champions League វគ្គ១៦ក្រុម នៅដើមសប្ដាហ៍ក្រោយ

UEFA នឹងធ្វើការចាប់ឆ្នោតបែងចែក គូប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃច័ន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង៦ល្ងាច (ម៉ោងកម្ពុជា)។
ក្លឹបដែលឡើងមកដល់វគ្គ១៦ក្រុមចុងក្រោយក្នុងរដូវកាលនេះគឺភាគច្រើនមកពី អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី។
បន្ទាប់ពីចាប់ឆ្នោតនៅថ្ងៃច័ន្ទខាងមុខនេះរួច ការប្រកួតខាងលើនឹងចាប់ផ្ដើម ដោយជើងទី១ នឹងប្រកួតនៅចន្លោះថ្ងៃទី១៤ ១៥ និង ថ្ងៃទី២១ ២២ ខែកុម្ភៈ ឆ្នាំ២០២៣ រីឯជើងទី២ នឹងប្រកួតឡើងនៅថ្ងៃទី០៧ ០៨ និងថ្ងៃទី១៤ ១៥ ខែមីនា ឆ្នាំ២០២៣។
ក្រោយប្រកួតវគ្គ១៦ក្រុមចប់ UEFA នឹងធ្វើការចាប់ឆ្នោតបែងចែកសម្រាប់ការប្រកួត៨ក្រុមចុងក្រោយ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តបន្ទាប់។
ការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions Leaague រដូវកាលនេះនឹងធ្វើឡើងនៅទីលាន Istanbul’s Atatürk Olympic ប្រទេស តួគី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕