Share this post:
ខ្សែការពារ Virgil van Dijk របស់ Liverpool បានប្រាប់ថាគាត់បានទូរស័ព្ទទៅអតីតមិត្តរួមក្រុម Sadio Mane ភ្លាមៗបន្ទាប់ពីដឹងពីរបួសជង្គង់របស់គាត់។
តារាបាល់ទាត់សេណេហ្គាល់នឹងខកខានការប្រកួត World Cup នៅប្រទេសកាតា បន្ទាប់ពីរងរបួសក្នុងការប្រកួតរបស់ Bayern Munich ទល់នឹង Werder Bremen នៅថ្ងៃទី៨ ខែវិច្ឆិកា។
សេណេហ្គាល់របស់ Mane នឹងប្រកួតជាមួយហូឡង់របស់ Van Dijk នៅ World Cup នាថ្ងៃចន្ទ ប៉ុន្តែខ្សែការពារហូឡង់មានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះសុខុមាលភាពរបស់អតីតមិត្តរួមក្រុមរបស់គាត់ពេលលឺដំណឹងភ្លាមៗអំពីការរបួស។
Van Dijk បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖
“បាទ ខ្ញុំបានទូរស័ព្ទទៅគាត់នៅព្រឹកបន្ទាប់ពីរបួសភ្លាមៗ។
ខ្ញុំចង់ដឹងថាគាត់យ៉ាងម៉េច ហើយជាអកុសលនៅពេលនោះ វាមិនមែនជាដំណឹងល្អបំផុតដែលគាត់អាចមាននោះទេ។
ជាអកុសល គាត់មិនអាចធ្វើការប្រកួតនេះបានទេ។
ខ្ញុំអាណិតគាត់ ខ្ញុំដឹងថាគាត់ខំប្រឹងយ៉ាងណាសម្រាប់រឿងនេះ គាត់ចង់ធ្វើរឿងសំខាន់សម្រាប់សេណេហ្គាល់។
ច្បាស់ណាស់គាត់ពិតជាខកខានការប្រកួតដ៏ធំមួយនេះ ហើយសង្ឃឹមថាយើងអាចទទួលបានអត្ថប្រយោជន៍បន្តិចបន្តួចពីការខកខានរបស់ គាត់បន្តិចដែរ” ៕