Share this post:
វីរបុរសក្រុម Manchester United និងអង់គ្លេស Wayne Rooney បានជ្រើសរើសអាហ្សង់ទីនជាក្រុមដែលគាត់ពេញចិត្តក្នុងការឈ្នះពានរង្វាន់ World Cup នៅប្រទេសកាតា ហើយបានដាក់ឈ្មោះ Lionel Messi ជាកីឡាករល្អបំផុតគ្រប់ពេល។
ខណៈដែលការប្រកួតនៅប្រទេសកាតានឹងចាប់ផ្តើមនៅថ្ងៃនេះ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់អង់គ្លេសបានធ្វើការទស្សន៍ទាយរបស់គាត់។
គាត់បានបន្ដថា៖
“សម្រាប់ខ្ញុំ អាហ្សង់ទីនគឺជាក្រុមដែលនឹងលើកពាន។ មិនដូចឆ្នាំ ២០១៨ នោះទេ ពួកគេមានកីឡាករល្អៗ និងរឹងមាំជាច្រើនជុំវិញ Lionel Messi ដូចជា Lautaro Martínez, Leandro Paredes, Rodrigo De Paul និង Angel Di Maria។
ការឈ្នះពាន Copa America កាលពីឆ្នាំមុននឹងផ្តល់ទំនុកចិត្តដល់ពួកគេ និងបានដកសម្ពាធពីពួកគេ។ ហើយពេលវេលាក៏សក្តិសមនឹងពួកគេផងដែរ។ អ្វីដែលពួកគេបាត់បង់គឺលេខ៩ ជាចំណុចប្រសព្វក្នុងការវាយប្រហារ ប៉ុន្តែខ្ញុំគិតថា ពួកគេនឹងមានគ្រោះថ្នាក់ខ្លាំងណាស់។
Rooney បន្ថែមថា “អ្នកគ្រប់គ្នាមានទស្សនៈខុសៗគ្នាចំពោះ Messi និង Ronaldo ប៉ុន្តែខ្ញុំបាននិយាយជាច្រើនដងហើយថា ខ្ញុំគិតថា Messi គឺល្អបំផុតលើលោក” ៕