Share this post:
ក្រុមជម្រើសជាតិបារាំងបានក្លាយជាក្រុមដំបូងគេដែលបានកៅអីវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2022 ក្រោយពីពួកគេយកឈ្នះដាណឺម៉ាក ២-១ នៅយប់មិញនេះ។
បារាំងជាក្រុមការពារតំណែងជើងឯក ហើយក៏មានការវែកញែកជាច្រើនចំពោះក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ ព្រោះមុនមកលេង World Cup ពួកគេមានកីឡាករសំខាន់ៗរបួសជាច្រើននាក់។ យ៉ាងណាមិញ បារាំងមិនបានធ្វើឱ្យអ្នកគាំទ្រខកបំណងអ្វីនោះទេ ពោលគឺពួកគេឈ្នះ២ប្រកួតបើកឆាក ហើយក៏ទទួលបានឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយមុនគេផងដែរ ទោះនៅសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។
២គ្រាប់ដែលបារាំងយកឈ្នះលើក្រុមដាណឺម៉ាកបាន គឺចេញពីកីឡាករ Kylian Mbappe ទាំងពីរគ្រាប់តែម្ដង។ ដោយប្រកួតបន្ទាប់ ឬចុងក្រោយក្នុងពូល គឺក្រុមបារាំង ត្រូវប៉ះជាមួយក្រុមទុយណេស៊ី នៅសប្ដាហ៍ក្រោយនេះ៕