GIF TROLLSPORT-1
trollsport

ក្រុម​អាស៊ី​ណា​ខ្លះ​ធ្លាប់​ធ្វើ​បាន​ល្អ​នៅ World Cup ហើយ​លទ្ធផល​ឡើង​ខ្ពស់​បំផុត​ត្រឹម​វគ្គ​ណា?


នេះ​គឺ​ជា​ការ​ប្រកួត FIFA World Cup លើក​ទី ២២ ​កំពុង​តែ​ដំណើរការ​យ៉ាង​សកម្ម យើង​យើង​ក៏​បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ហាលអាវ​ជា​បណ្តើរៗ​ហើយ ជាក់ស្តែង​គឺ​ក្រុម​មក​ពី​អាស៊ី កាតារ​ជា​ម្ចាស់ផ្ទះ​នោះ​ឯង។

យ៉ាង​ណា​យើង​ចាប់​អារម្មណ៍ ៣ ក្រុម​មក​ពី​អាស៊ី​ ដែល​បង្កើត​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល​នៅ​ព្រឹត្តិការណ៍​សារ​នេះ ដូច​អារ៉ាប៊ីសាអ៊ូឌីត​យក​ឈ្នះ ២-១ អាហ្សង់ទីន, ជប៉ុន​បំបាក់​អាល្លឺម៉ង់ ២-១ និង​កន្លង​ទៅ​ថ្មីថ្មោង​អ៊ីរ៉ង់​យក​ឈ្នះ​ក្រុម​មក​ពី​អឺរ៉ុប​ជា​លើក​ដំបូង​នៅ World Cup គឺ​ហូប​វែល ២-០។ ប៉ុន្តែ​បើ​និយាយ​ជា​រួម ចាប់​តាំង​ការ​បង្កើត​ World Cup នា​ឆ្នាំ ១៩៣០ តើ​អ្នក​ដឹង​ទេ​ថា ប្រវត្តិសាស្ត្រ​ក្រុម​មក​ពី​អាស៊ី​ធ្លាប់​ធ្វើ​បាន​ល្អ​បែប​ណា​ខ្លះ ហើយ​ឡើង​ខ្ពស់​បង្អស់​ត្រឹម​វគ្គ​ណា?

ក្រុម​មក​ពី​អាស៊ី បាន​ឡើង​មក​លេង​ World Cup ជា​លើក​ដំបូង នៅ​ឆ្នាំ ១៩៣៨ គឺ​ហូឡង់​បូព៌ា ឬ​សព្វថ្ងៃ​ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រទេស​ឥណ្ឌូណេស៊ី។ សរុប​នៅ​ការ​ប្រកួត​ផ្លូវការ មាន ៤៣ លើក ដែល​ប្រទេស​នៅ​អាស៊ី​បាន​មក​ចូលរួម ហើយ World Cup 2022 ជា​លើក​ដំបូង​មាន​ជម្រើស​ជាតិ​ចេញ​ពី​ទ្វីប​ខាង​លើ ដល់​ទៅ ៦។

បន្ត​ទៅ​វគ្គ ១៦ ក្រុម ជម្រើស​ជាតិ​មក​ពី​អាស៊ី​ឡើង​បាន ៦ លើក លុះ​ដល់​វគ្គ ៨ ក្រុម​ចូល​បាន ២ លើក ហើយ​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​បាន ១ លើក ក៏​ជាប់​ចំណាត់ថ្នាក់​ទី ៤ នោះ​ហើយ​ជា​លទ្ធផល​ល្អ​បំផុត​របស់​ក្រុម​មក​ពី​អាស៊ី​នៅ World Cup។

សង្ខេប​ត្រួសៗ​នៅ​សម័យ​កាល​ឆ្នាំ ១៩៦៦ សារ​នោះ World Cup លេង​តែ ១៦ ប្រទេស​ប៉ុណ្ណោះ ហើយ​កូរ៉េ​ខាង​ជើង ស្ថិត​ក្នុង Group 4 បាន​ឈរ​ចំណាត់ថ្នាក់​ទី​ពីរ ក្រោម​សហភាព​សូវៀត តែ​យក​ឈ្នះ​ទៅ​លើ​អ៊ីតាលី និង​ឈីលី។ ជា​ហេតុ​នាំ​ឲ្យ​កូរ៉េ​ខាង​ជើង​បាន​ឡើង​ទៅ​វគ្គ ៨ ក្រុម តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​ព័រទុយហ្គាល់ ៥-៣។

ចូល​ទៅ​សម័យ​កាល​ឆ្នាំ ១៩៩៤ អារ៉ាប៊ីសាអ៊ូឌីត​ជា​អ្នក​សាង​មុខមាត់​តំណាង​ឲ្យ​តំបន់​អាស៊ី ឡើង​បាន​ដល់​វគ្គ ១៦ ក្រុម តែ​ស្តាយ​ចាញ់​ស៊ុយអែត ៣-១។ ចូល​ដល់​សម័យ​កាល​មាស​របស់​ក្រុម​អាស៊ី នៅ World Cup ក៏​ជា​សម័យ​កាល​គួរ​ឲ្យ​ចងចាំ​បំផុត គឺ​ពេល​កូរ៉េ​ខាង​ត្បូង/ជប៉ុន​ចាប់​ដៃ​គ្នា​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​ពួក​គេ​បាន​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ដូច​គ្នា តែ​ជប៉ុន​បាន​ធ្លាក់​ត្រឹម​វគ្គ​នេះ ក្រោយ​ចាញ់​អ៊ីតាលី ស្រប​ពេល​កូរ៉េ​ខាង​ត្បូង​យក​ឈ្នះ​អ៊ីតាលី យក​ឈ្នះ​អេស្ប៉ាញ ហើយ​បន្ត​មក​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ បែរ​ចាញ់​អាល្លឺម៉ង់ ១-០។ នៅ​ការ​ប្រកួត​ដណ្តើម​យក​លេខ ៣ ពួក​គេ​ត្រូវ​ប៉ះ​ទួរគី តែ​មិន​អាច​យក​ជ័យជម្នះ​បាន ម្ល៉េះ​ត្រឹម​ឈរ​ចំណាត់ថ្នាក់​ទី ៤ ប៉ុណ្ណោះ។

រង់​ចាំ​ដល់ ៨ ឆ្នាំ​បន្ទាប់ គឺ​សម័យ​កាល​ ២០១០ ទើប​ក្រុម​មក​ពី​តំបន់​អាស៊ី បាន​ឡើង​ទៅ​វគ្គ​ ១៦ ក្រុម​ជា​ថ្មី សារ​នេះ​គឺ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ដដែល តែ​បរាជ័យ​ដូច​គ្នា ក្រោម​ថ្វី​ជើង​អ៊ុយរុយហ្គាយ និង​ប៉ារ៉ាហ្គាយ។ ដល់​សម័យ​កាល ២០១៨ អាស៊ី​ប្រើ​សមត្ថភាព​សុទ្ធសាធ​ឈោង​បាន ៥ កៅអី​ជា​លើក​ដំបូង​នៅ World Cup តែ​ឡើង​ដល់​វគ្គ ១៦ ក្រុម​បាន​តែ​មួយ​ប៉ុណ្ណោះ គឺ ជប៉ុន ចាញ់​បែលហ្សិក ២-៣។

 

ឥឡូវ​យើង​ចាំ​មើល​ព្រឹត្តិការណ៍​សារ​នេះ ដ្បិត​អី ៦ ប្រទេស មាន ១ ធ្លាក់​បាត់​ទៅ​ហើយ នៅ​ឡើយ​ ៥ ទៀត​ចាំ​អ៊ុត​មើល ហើយ​រាត្រី​នេះ​លើ​ទំព័រ CTS Sports ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​ប្រកួត​ក្រុម​មក​ពី​អាស៊ី​ផង​ដែរ គឺ​ទុយណេស៊ី ប៉ះ​អូស្រា្តលី វេលា​ម៉ោង ០៥ ល្ងាច និង​ប៉ូឡូញ ប៉ះ​អារ៉ាប៊ីសាអូឌីត វេលា​ម៉ោង ០៨ ល្ងាច៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »