GIF TROLLSPORT-1

Xavi៖ Pedri និង Gavi ល្អជាងខ្ញុំ និង Iniesta កាលនៅ​វ័យ២០ឆ្នាំ

Xavi បានបរិយាយថាកីឡាករវ័យក្មេងរបស់ Barcelona គឺ Pedri និង Gavi ថាល្អជាងជាងខ្លួនគាត់ និងអតីតមិត្តរួមក្រុម Andres Iniesta កាលនៅអាយុដូចគ្នា។

រួមជាមួយនឹង Sergio Busquets, Xavi និង Iniesta សម្រេចបាននូវអ្វីដែលមិនគួរឱ្យជឿជាមួយទាំង Barcelona និងអេស្ប៉ាញ ដោយបានឈ្នះពានរង្វាន់ Champions League និង European Championships ក៏ដូចជា World Cup ផងដែរ។

Pedri និង Gavi បានកំណត់ដើរតាមគន្លងដ៏អស្ចារ្យអ្នកទាំងនោះ ហើយបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងមកទល់ពេលនេះ មិនតិចជាងអ្នកចាត់ការក្លឹប Barca លោក Xavi ខ្លួនឯងនោះទេ។

Xavi បាននិយាយថា៖

“នៅពេល Iniesta និងខ្ញុំមានអាយុ ២០ឆ្នាំ យើងមិនល្អដូច Pedri និង Gavi ពេលនេះនោះទេ។ ពួកគេល្អជាងយើង”៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *