GIF TROLLSPORT-1

Xavi សរសើរ Man Utd ជា​ក្រុម​ដ៏​ល្អ​មួយ


គ្រូ​បង្គោល​ក្លឹប Barcelona លោក Xavi Hernendez បាន​និយាយ​ប្រាប់​ BarcaTV+ ថា ក្លឹប Manchester United ជា​ក្រុម​ដ៏​ល្អ​មួយ។

ក្លឹប​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ ៣២ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ទី២អឺរ៉ុប UEFA Europa League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។

«យើង​បាន​វិភាគ Manchester United ហើយ​ខ្ញុំ​អាច​ប្រាប់​ថា ពួក​គេ​ជា​ក្រុម​ដ៏​ល្អ​មួយ។ ការ​ប្រកួត​ខាង​មុខ​នឹង​ជា​រឿង​ស្មុគស្មាញ»។ នេះ​ជា​ការ​លើកឡើង​របស់ Xavi។

លោក​បាន​បន្ថែម​ថា៖ «នៅ​ពេល​នេះ​យើង​កំពុង​តែ​ផ្ដោត​អារម្មណ៍​លើ​ប្រកួត​ថ្ងៃ​ព្រហស្បតិ៍។ អ្នក​មិន​អាច​ទាយ​ដឹង​មុន​ទេ ប្រកួត​​នឹង​ពិត​ជា​តឹងតែង​ណាស់»៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »