Share this post:
នៅក្នុងវិស័យកីឡាមានជនជាតិជប៉ុន ២រូបហើយ ដែលទទួលបានសញ្ជាតិខ្មែរ ស្របពេលដែលកីឡាករ Yudai Ogawa គឺជាជនជាតិជប៉ុន ទី២ ក្នុងអាជីពជាកីឡាករបាល់ទាត់ ខណៈ ខណៈកីឡាករទី១គឺ Neko Hiroshi ក្នុងអាជីពជាកីឡាករអត្តពលិកម្ម ផ្នែករត់ម៉ារ៉ាតុន។
Neko Hiroshi គឺជាកីឡាកររត់ម៉ារ៉ាតុងជម្រើសជាតិកម្ពុជា មានដើមកំណើតជប៉ុនទី១ ដែលទទួលបានសញ្ជាតិខ្មែរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ នឹងបានតំណាងទៅចូលរួមប្រកួតប្រជែងដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅ Olympic Games 2016 នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីខែសីហា ឆ្នាំ២០១៦។
លោក Neko Hiroshiក៏ជាតារាកំប្លែងដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសជប៉ុន។ លោកធ្លាប់បានទទួលជ័យជំនះក្នុងការរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរកាលពីឆ្នាំ២០១០, ឆ្នាំ២០១៤ ឆ្នាំ២០១៦ ហើយលោកក៏បានឈ្នះការរត់ប្រណាំងម៉ារ៉ាតុងផ្សេងៗទៀតជាច្រើន។
Neko មានដើមកំណើតជាជនជាតិជប៉ុន លោកកើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៧៧ បច្ចប្បន្នមានវ័យ ៤៦ឆ្នាំ មានកម្ពស់ ១.៤៥ម៉ែត្រ។ អតីតតារាកំប្លែងរូបនេះកើតនៅក្នុងទីក្រុង Ichihara គឺជាទីក្រុងមួយស្ថិតនៅក្នុងខេត្ត Chiba ប្រទេសជប៉ុន។
ខណ:កាលពីថ្ងៃទី៦ តុលា នេះ កីឡាករបាល់ទាត់ដែលកំពុងប្រកបអាជីពនៅក្លិបភ្នំពេញក្រោន Yudai Ogawa គឺជាកីឡាករទី២ មានដើមកំណើរជប៉ុន ទទួលបានសញ្ជាតិខ្មែរ ជាផ្លូវការ ព្រមទាំងត្រៀមខ្លួន ដើម្បីចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។
Yudai បានចាប់ផ្តើមលេងបាល់ទាត់អាជីបក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅលីគទី២នៃប្រទេសជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម Widzew Łódź។
ខណ:ដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ)នៃលីគកំពូលកម្ពុជា ខណ:ឆ្នាំ២០១៩/២០ ខ្សែបម្រើកណ្តាលរូបនេះបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប មុនផ្ទេរមកកាន់ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១ ព្រមទាំងជួយឲ្យក្លិបឈ្នះលីគកំពូលថែមទៀតផង។
សមាជីកភ្នំពេញក្រោនរូបនេះ កើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៦៦ បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ មានកម្ពស់ ១.៧៤ម៉ែត្រ រូបគេកើតនៅក្នុងខេត្ត Kanagawa គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានទីតាំងនៅតំបន់ Kantō នៃទីក្រុង Honshu៕
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662