Zidane នឹងមកជំនួសតំណែង Deschamps ជាអ្នកចាត់ការក្រុមជម្រើសជាតិបារាំង ក្រោយចប់ World Cup ២០២២

Zinedine Zidane នឹងជំនួសដំណែងលោក Didier Deschamps ជាអ្នកចាត់ការទូទៅរបស់បារាំង បន្ទាប់ពីការប្រកួត World Cup ២០២២ នៅប្រទេសកាតា។អ្នកចាត់ការសញ្ជាតិបារាំងរូបនេះបានចាកចេញពី Real Madrid ជាលើកទីពីរកាលពីឆ្នាំមុន។ ចាប់ពីពេលនោះមក គាត់បានច្រានចោលសំណើរទៅដឹកនាំក្រុមធំៗជាច្រើន។
ថ្មីៗនេះ អតីតមិត្តរួមក្រុម Juventus និងបារាំងរបស់ Zidane លោក Thierry Henry យល់ឃើញថា Zidane ប្រហែលជារង់ចាំកៅអីទំនេរក្នុងការដឹកនាំក្រុមជម្រើសជាតិបារាំង។ វាហាក់ដូចជាគាត់បានឈានដល់កិច្ចព្រមព្រៀងរួចហើយដើម្បីជំនួស Deschamps ក្នុងប៉ុន្មានខែខាងមុខនេះ។
អតីតខ្សែបម្រើ និងអ្នកចាត់ការក្រុម Real Madrid រូបនេះមានអាជីពដឹកនាំដ៏គួរអោយចាប់អារម្មណ៍ ដោយបានឈ្នះពានរង្វាន់ Champions League ចំនួនបីដង។ គាត់ក៏បានឈ្នះ FIFA World Cup (១៩៩៨) និង UEFA Euro (២០០០) ក្នុងនាមជាកីឡាកររបស់ប្រទេសបារាំងផងដែរ៕