GIF TROLLSPORT-1

Zidane ​នឹង​មិន​ចាំ​តំណែង​នៅ​ជម្រើស​ជាតិ​បារាំង​ទេ ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​

​Zinedine Zidane ​នឹង​ត្រលប់​ទៅ​ដឹក​នាំ​ក្លឹប​អាជីព​វិញ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ហើយ ​ប្រសិន​បើ​លោក​មិន​ទទួល​បាន​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​ទេ​។

Zidane ​បាន​ទំនេរ​ពី​ការងារ​គ្រូ​បង្វឹក​ជា​ច្រើន​ខែ​មក​ហើយ ​និង​ត្រូវ​បាន​គេ​ដឹង​ថា​លោក​កំពុង​រង់​ចាំ​ឱកាស​ដើម្បី​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​បារាំង​បន្ដ​ពី​លោក Didier Deschamps ​នៅ​ក្រោយ​ចប់ World Cup 2022 ​នេះ។ យ៉ាង​ណាមិញ ក្រោយ​ពី​លោក Didier Deschamps ​ដឹក​នាំ​ក្រុម​បារាំង​បាន​យ៉ាង​ល្អ​មក ​ឃើញ​ថា​ថ្នាក់​ដឹក​នាំ​បារាំង ​និង​សាមី​ខ្លួន​ផ្ទាល់​នៅ​មិន​ទាន់​សម្រេច​ថា​នឹង​ដើរ​ចេញ​ឬ​យ៉ាង​ណា​នោះ​ទេ។ ​ការ​សម្រេច​ចិត្ត​មួយ​នឹង​កើត​មាន​ឡើង​នៅ​ដើម​ឆ្នាំ​២០២៣​ខាង​មុខ ពោល​គឺ​នៅ​ខែ​មករា​តែ​ម្ដង​ដើម្បី​សម្រេច​ថា​លោក Didier Deschamps ​នឹង​បន្ដ​ដឹក​នាំ​ឬ​លោក Zidane ​មក​ចូល​ជំនួស។

​ទន្ទឹម​គ្នា​នេះ​ដែរ ​គ្រូ​បង្វឹក​ដែល​ដឹក​នាំ Real Madrid ​ឈ្នះ​ពាន UEFA Champions League ​បាន​ដល់​ទៅ​៣​ដង​ជាប់​គ្នា​នោះ​អះអាង​ដែរ​ថា​លោក​នឹង​មិន​ចាំ​បន្ដ​ទៀត​ទេ។ ប្រសិន​បើ​ឆ្នាំ​២០២៣​ខាង​មុខ ​បារាំង​មិន​ទាន់​សម្រេច​ចិត្ត​យក​លោក​ទៅ​ដឹក​នាំ​ក្រុម​ទេ ​នោះ​លោក​នឹង​ឈាន​ជើង​ចូល​ប្រឡូក​ដឹក​នាំ​ក្លឹប​បាល់ទាត់​អាជីព​វិញ​ទៀត​ហើយ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *