Zidane ប្រកាសពីការវិលត្រលប់មកដឹកនាំក្រុមវិញហើយ

Zinedine Zidane បានប្រកាសពីការវិលត្រលប់មកដឹកនាំក្រុមបាល់ទាត់វិញហើយ ក្រោយពីសម្រាកពីការងារនេះជាច្រើនខែមកហើយ។
អតីតគ្រូបង្វឹកជោគជ័យបំផុតនៅក្លឹប Real Madrid ខាងលើនៅមិនទាន់ប្រាប់ថានឹងទៅដឹកនាំក្លឹបណាឬជម្រើសជាតិណានោះទេ ប៉ុន្តែលោកអះអាងថាពេលទំនេររបស់លោកមាននៅត្រឹមខែមិថុនាខាងមុខប៉ុណ្ណោះ។ លោកនឹងចូលដឹកនាំក្រុមវិញ តែមិនប្រាកដនៅឡើយទេ ថានឹងទៅដឹកនាំក្រុមណា ខណៈដែលកន្លងមកមានក្លឹបបាល់ទាត់ជាច្រើនបានទាក់ទងចង់បានផងដែរ។
Zidane បាននិយាយបែបនេះថា៖ “បច្ចុប្បន្នខ្ញុំនៅទំនេរ ប៉ុន្តែខ្ញុំមិនដឹងថាវានឹងទំនេរដល់ពេលណាទេ។ ខ្ញុំចង់ត្រលប់ទៅធ្វើជាគ្រូបង្វឹកម្ដងទៀត។ ប្រហែលជាពេលទំនេររបស់ខ្ញុំមានត្រឹមខែមិថុនាខាងមុខប៉ុណ្ណោះ។ គ្រប់យ៉ាងសុទ្ធតែអាចទៅរួច ហើយវាអាចកើតបានត្រឹម១ភ្លែតប៉ុណ្ណោះ។ អ្វីដែលខ្ញុំអាចនិយាយនៅពេលនេះ គឺខ្ញុំចង់ត្រលប់ទៅដឹកនាំក្រុមបាល់ទាត់វិញ”៕