GIF TROLLSPORT-1

​​Zidane ​មាន​គម្រោង​ចង់ត្រឡប់​ចូល​ដឹក​នាំ​ក្រុម​អធិរា ស Real Madrid​វិញ​ឆាប់​ៗ​នេះ​

TrollSport

​លោក Zinedine Zidane ​បាន​អះអាង​ថា​ការ​វិល​ត្រលប់​មក​ដឹក​នាំ​ក្រុម​បាល់ទាត់​វិញ ​នឹង​អាច​កើត​មាន​ឡើង​ឆាប់​ៗ​នេះ​ហើយ ​ក្រោយ​ពី​សម្រាក​តាំង​ពី​ឆ្នាំ​២០២១​មក​។

Zidane ​ចាប់​អាជីព​ដឹក​នាំ​ក្រុម​ជោគជ័យ​មែនទែន​ជាមួយ​ក្រុម Rel Madrida ​ដែល​បាន​ដឹក​នាំ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ដល់​ទៅ​៣​ដង​ជាប់​គ្នា​ឯ​ណោះ។ ​តែ​លោក​នៅ​មិន​ទាន់​ទៅ​ដឹក​នាំ​ក្រុម​ដទៃ​ទៀត​នៅ​ឡើយ​ទេ ពោល​គឺ​ចាប់​តាំង​ពី​ចាកចេញ​នៅ​ឆ្នាំ ២០២១​មក។ ​មាន​ប្រភព​ជា​ច្រើន​បាន​អះអាង​ថា​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​រង់ចាំ​ឱកាស​ចូល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​បារាំង​តែ​ម្ដង បន្ទាប់​ពី​ចប់ FIFA World Cup 2022 ​ទៅ។

​រហូត​មក​ដល់​ពេល​នេះ ​បុរស​វ័យ៥០​ឆ្នាំ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ហើយ​ថា​ការ​វិល​មក​ឈរ​បញ្ជា​កូន​ក្រុម​លើ​ទីលាន​នឹង​កើត​មាន​ឡើង​វិញ​ឆាប់​ៗ​នេះ​ហើយ។ ​លោកពិត​ជា​នឹក​ពេល​វេលា​ធ្វើ​ការ​ជាមួយ​ក្លើប អធិរា ស​ ខ្លាំងមែនទែន ​ហើយ​ឆាប់​ៗ​នេះ​លោក​នឹង​ចាប់​អាជីពជាអ្នក​ដឹក​នាំ​សារជាថ្មីវិញ​ហើយក្នុងពេលឆាប់ៗនេះ។​  គ្រាន់​តែ​មិន​បញ្ជាក់​ច្បាស់​ថា​នឹង​ទៅ​ដឹក​នាំ​ក្លឹប​ណា ឬ​ជម្រើស​ជាតិ​ណា​ប៉ុណ្ណោះ។ តែ​មតិ​ភាគ​ច្រើន​ជឿជាក់​ថា Zidane នឹង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ​ឆ្នាំ​២០២៣​មិន​ខាន៕

TrollSport

 

 

 

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *