Share this post:
ខ្សែប្រយុទ្ធ Hakim Ziyech បានធ្វើដំណើរទៅដល់ប្រទេសបារាំងហើយ ដើម្បីសម្រេចការផ្ទេរទៅលេងនៅក្លឹប PSG ក្រោមលក្ខខណ្ខខ្ចីជើងពីក្រុម Chelsea ។
Ziyech ផ្លាស់ទៅលេងនៅក្លឹប Chelsea កាលពីឆ្នាំ២០២០កន្លងទៅ ក្រោយពីគេលេងបានយ៉ាងល្អនៅក្លឹប Ajax ។ តែការបង្ហាញខ្លួននៅអង់គ្លេសនេះ គឺកីឡាករជម្រើសជាតិម៉ារុកធ្វើមិនបានល្អនោះទេ ពោលគឺមិនសូវបានលេងឡើយ។ ដូច្នេះហើយ ទើបបានជាពេលនេះក្លឹបយល់ព្រមឱ្យគេចេញទៅក្លឹប PSG នៅពាក់កណ្ដាលរដូវកាលនេះហើយ ក្រោមលក្ខខណ្ឌខ្ចីជើង។
ការបញ្ចេញកីឡាករនេះដែរ ក៏ព្រោះតែក្លឹប Chelsea បានទិញចូលកីឡាករថ្មីច្រើនមែនទែននៅខែមករាឆ្នាំ២០២៣នេះ។ ដោយពួកគេបានចំណាយប្រាក់ជាង២០០លានផោនទៅហើយ ទៅលើកីឡាករថ្មី។ ប្រសិនបើមិនមានកីឡាករចាស់ចេញទេ នោះការចុះឈ្មោះកីឡាករថ្មីមិនអាចធ្វើឡើងបានទេ៕